មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងអង្គការ Swiss contact បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ជាតិផ្នែកគេហកិច្ចរយៈពេល៦ថ្ងៃ

ខេត្តព្រះសីហនុ៖ នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០។
មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ រួមកិច្ចសហការជាមួយ និង អង្គការ Swiss contact ប្រារឰពិធីបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោល ថ្នាក់ជាតិ ផ្នែកគេហកិច្ច មានរយៈពេល ៦ គឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២០នេះ។

កម្មវិធីនេះរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សហការជាមួយ និង អង្គការ Swiss Contact វគ្គបណ្ដុះបណ្ដាលនេះគឺមាន សិក្ខាកាម ចូលរួមចំនួន ២៧ នាក់ ដែលកំពុង បម្រើការងារនៅក្នុងសេវាកម្មស្នាក់នៅ ក្នុង គោលបំណង អភិវឌ្ឍធនធានមនុស្ស ដែល ជាគ្រូបង្គោលសម្រាប់ ទៅបណ្ដុះបណ្ដាល បន្ត នៅតាមមូលដ្ឋាន អាជីវកម្ម ឱ្យបដិសណ្ឋារកិច្ច និង សេវាកម្ម ទេសចរណ៍ កាន់តែមានភាពល្អប្រសើរ ត្រឹមត្រូវ តាម ស្តង់ដាជាតិ និងអាស៊ាន សិក្ខាកាម ដែល អញ្ជើញ ចូលរួម មានចំនួន ២៧ នាក់ ក្នុង នោះស្រី ៨ នាក់ -ប្រុស ១៩ នាក់ មកពីទីតាំង សណ្ឋាគារ និង ផ្ទះសំណាក់ ផ្សេងៗគ្នាគឺ៖ សណ្ឋាគារ ជីន ប៉ី ១ , ជីន ប៉ី ២, ជីន ប៉ី៣ សណ្ឋាគារសុខា , សណ្ឋាគារ ស៊ីហ៊ូ , ទីតាំង សណ្ឋាគារ សាលាបច្ចេកទេសដុនបូស្កូ សណ្ឋាគារ legend , សណ្ឋាគារ ហូលីដេ ភែលែស, សណ្ឋាគារឆ្នេរថ្មី, សណ្ឋាគារ ស៊ីន ហួ ហៃ លីហៅ ,សណ្ឋាគារ ឈាន ហៃ ផល, សណ្ឋាគារ ឆ្នេរឯករាជ្យ ,សណ្ឋាគារ ទ្រី ភាព និង ទីតាំង សណ្ឋាគារ ឡា វូក ជាដើម។

ថ្លែងក្នុងឱកាសនោះ លោក មឿក មី អ្នកសម្រប សម្រួលអង្គការ Swiss Contact បានមានប្រសាស៍ថា៖ គម្រោង បណ្តុះបណ្តាល ជំនាញ គ្រូបង្គោល ថ្នាក់ជាតិ ផ្នែកគេហកិច្ច ខេត្តព្រះសីហនុ HoKA ធ្វើឡើង ក្រោម កិច្ចសហការ ជាមួយ អង្គការ Swiss Contact ដែល ជា កម្មវិធី ថ្មី មួយ ក្នុង ទម្រង់ ការបណ្តុះបណ្តាល ខាងក្នុង (In-House Training) ដែល អ្នក ជំនាញ ត្រូវ សិក្សា ទ្រឹស្តី និង ការអនុវត្ត រួមគ្នា នៅ អាជីវកម្ម ផ្ទាល់ ដោយ ប្រើប្រាស់ នូវ ស្តង់ដា សមត្ថភាព អាស៊ាន ។

លោក ស៊្រូ រិទ្ធី គ្រូ បង្គោល និង អ្នកវាយតម្លៃបង្គោលអាស៊ានបានមានប្រាសាទថា៖ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ដែលបម្រើការក្នុងវិស័យទេសចរណ៍ ពិសេសលើមុខជំនាញ ខាង គេហកិច្ច ដើម្បីឲ្យសិក្ខាកាមជាគ្រូបង្គោលទាំងអស់ ទទួលបានចំណេះដឹង និងចំណេះធ្វើ ក្នុងការបណ្តុះបណ្តាលដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តរបស់ខ្លួន បន្តទៀត ធ្វើយ៉ាងណាឲ្យមានសេវាកម្ម គេហកិច្ច ល្អ នៅគ្រប់ទីកន្លែង។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ នៅក្នុងវគ្គបណ្ដុះបណ្ដាល គ្រូបង្គោល ថ្នាក់ជាតិ ផ្នែកគេហកិច្ច នេះ លក្ខខណ្ឌ និងនិតិវិធីនៃវាយតម្លៃទទួលស្គាល់សមត្ថភាពបុគ្គលិកកំពុងបម្រើការងារតាមសណ្ឋាគារស្របតាមស្តង់ដាជាតិ និង អាស៊ាន នៃវិស័យទេសចរណ៍ ដើម្បីជាភស្តុតាងបញ្ជាក់ពីសម្ថតភាពរបស់បុគ្គលិកបម្រើការងារតាមសណ្ឋាគារ ក៏ដូចជាលើកដំកើងកិត្យានុភាពដល់សណ្ឋាគារដែលចូលរួមអនុវត្តការបណ្តុះបណ្តាលខាងក្នុងនេះ ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ ក៏នឹងចូលរួមចំណែកជម្រុញដល់សិក្ខាកាម បណ្តុះបណ្តល វិជ្ជាជីវៈទេសចរណ៍ ឲ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនស្របតាមស្តង់ដាជាតិ និង អាស៊ានសំដៅបង្កើនធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ដែលមានការទទួលស្គាល់គុណភាពបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់នៅក្នុងឧស្សាហកម្មទេសចរណ៍ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។

លោក តាំង សុចិត្តគ្រឹស្នា មានប្រសាសន៍ ផ្តាំផ្ញើ ឲ្យសិក្ខាកាមទាំងអស់រក្សាវិន័យ និង របៀបរៀបរយអោយបានល្អ និងយកចិត្តទុក ដាក់ ស្តាប់តាម គ្រូទេស បើកំពុងពន្យល់ណែនាំ ដើម្បីយកចំណេះដឹងនិងបទពិសោធន៍ថ្មីៗទទួលបានពីក្នុងទេសយកទៅបង្ហាត់បង្រៀន បន្ត នៅក្នុង មូលដ្ឋាន អាជីវកម្ម របស់ខ្លួន៕ដោយ មនោរាហ៍