
(កៀវ)៖ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Budanov បានឱ្យដឹងនៅថ្ងៃសុក្រនេះថា កិច្ចចរចាកម្រិតបច្ចេកទេសជុំវិញសង្គ្រាមជាមួយរុស្ស៉ី ទំនងជានឹងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែលោកមិនរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយយ៉ាងឆាប់រហ័សនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
លោក Budanov បានគូសបញ្ជាក់ថា កិច្ចពិភាក្សាខាងមុខនឹងផ្តោតជាចម្បងលើទិដ្ឋភាពបច្ចេកទេស និងការត្រៀមរៀបចំសម្រាប់ដំណាក់កាលធំជាងនេះ ខណៈដែលលោកចាត់ទុកថា ការរំពឹងឱ្យសង្គ្រាមបញ្ចប់ភ្លាមៗនៅពេលនេះគឺជារឿងមិនសមស្របនឹងការពិតនោះទេ ដរាបណាភាគីទាំងពីរមិនទាន់ត្រៀមខ្លួនបោះជំហានឆ្ពោះទៅរកគ្នាទៅវិញទៅមកនៅឡើយ។
គួរបញ្ជាក់ថា ការទាមទាររបស់រុស្ស៉ីឱ្យអ៊ុយក្រែនដកទ័ពចេញពីតំបន់ Donbas និងការប្តេជ្ញាមិនព្រមប្រគល់ទឹកដីរបស់ទីក្រុងកៀវ នៅតែបន្តជាឧបសគ្គគន្លឹះដែលរារាំងកិច្ចចរចាសន្តិភាពកន្លងមក៕


























