កំពត)អាជ្ញាធរខេត្តកំពតបានដាំកូនត្នោតចំនួន3ពាន់ដើមកាលពីព្រឹកថ្ងៃទី29ខែសីហាឆ្នាំ2026នៅលើខ្នងទំនប់ព្រៃទន្លេត្រង់ចំណុចភូមិសំរោងចិនស្រុកបន្ទាយមាស។ សូមបញ្ជាក់ផងដែរថាឃុំព្រៃទន្លេគឺជាឃុំមួយក្នុងស្រុកបន្ទាយមាសតែមានភូមិសាស្ត្រជាប់និងប្រទេសវៀតណាម-លោកនូរចន្ទ័ដាអភិបាលស្រុកបន្ទាយមាសបានមានប្រសាសន៍ថាប្រជាពលរដ្ឋនៅស្រុកបន្ទាយមាស90ភាគរយបានផឹងផ្អែកលើវិស្ស័យផ្នែកកសិកម្ម។

លោកនូរចន្ទ័ដាបានមានប្រសាសន៍បន្តថាស្រុកបន្ទាយមាសមានឃុំចំនូន15តែមានឃុំចំនួន2មានភូមិសាស្ត្រជាប់ប្រទេសវៀតណាមគឺឃុំត្នោតចុងស្រង់និងឃុំព្រៃទន្លេ។ លោកនូរចន្ទ័បានបញ្ជាក់ថាកូនត្នោតដែលយើងចូលរួមដាំទាំងអស់គ្នានៅទំនប់ព្រៃទន្លេនេះមានចំនួន3ពាន់ដើម ប៉ុន្តែគេម៍បានចាត់ទុកថាអាជ្ញាធរខេត្តកំពតដាំកូនត្នោតចំនួន3ពាន់ដើមនេះជាលើកទី1ហើយសម្រាប់ស្រុកបន្ទាយមាស។ ឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតមានប្រសាសន៍ថាការដាំដើមត្នោតដើម្បីបរិស្ថានបៃតងនិងមរតកវប្បធម៌ជាតិនិងអោយស្គាល់អត្តសញ្ញាណជាតិដូនតារបស់យើងនិងអបអរសារទររុក្ខទិវា9កក្កដាឆ្នា2026ផង។

ឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតមានប្រសាសន៍ថាអាជ្ញាធរមូលដ្ឋានគ្រប់ឃុំបើមានពលរដ្ឋសុំច្បាប់អាពារហ៍ពិពាហ៍បើអាចធ្វើបានគួតែអោយសាមុីខ្លួនទាំងពីរនាក់មកចូលរួមដាំដើមត្នោតមួយដើមសិនហើយយើងថតទុកអនុស្សាវរីយ៍។ ឯកឧត្តមម៉ៅធនិនបានប្រាប់ទៅកងនគរបាលការពារព្រំដែនគោកអោយជួយការពារស្រោចទឹកថែមើលរហូតដល់កូនត្នោតធំ។ ឯកឧត្តមម៉ៅធនិនក៍បានបញ្ជាក់ផងដែរថាការដាំកូនត្នោតតាមបណ្ដោយព្រំដែនក្នុងស្រុកកំពង់ត្រាចនៅរស់តែជាង1មុឺនតែប៉ុណ្ណោះ-ក្នុងពិធីដាំកូនត្នោតនោះដែរក៍មានការជួយច្រូតកាត់ប្រមូលផលស្រូវរបស់បនរជាពលរដ្ឋនៅឃុំព្រៃទន្លេផងដែរ៕






























