លោកជំទាវ លំ គន្ធារី ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារខ្វះខាត២៦គ្រួសារ នៅឃុំក្តីដូង

(កំពង់ធំ)៖ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្តីដូង ឯកឧត្តម ប្លុង ពុទ្ឋកូរ៉ា អនុក្រុមការងារគណបក្សចុះជួយឃុំ និងលោក ប្លោក ចន្ទរដ្ឋា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្តីដូង ព្រមទាំងសមាជិកសមាជិកា បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំក្តីដូង ដែលមានជីវភាពខ្វះខាតចំនួន២៦គ្រួសារ នារសៀលថ្ងៃពុធ ០៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសជួបសំណេះសំណាលលោកជំទាវ លំ គន្ធារី បានសួរសុខទុក្ខ និងសម្តែងការយកចិត្តទុកដាក់ចំពោះស្ថានភាពជីវភាពរស់នៅរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំក្តីដូង ដែលកំពុងជួបប្រទះការខ្វះខាត។ ការចុះជួបផ្ទាល់នេះ ក៏ជាឱកាសមួយសម្រាប់ក្រុមការងារបានស្តាប់ និងស្វែងយល់ពីស្ថានភាពរបស់គ្រួសារដែលត្រូវការការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភតាមលទ្ធភាព។

ជាមួយគ្នានេះ លោកជំទាវ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតទាំង២៦គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការចុះជួបសួរសុខទុក្ខសមាជិក សមាជិកា ដែលមានជីវភាពខ្វះខាតនៅមូលដ្ឋាន។ ការចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារខ្វះខាត គឺជាសកម្មភាពមនុស្សធម៌មួយដែលមានគោលបំណងចូលរួមជួយសម្រាលបន្ទុកជីវភាពរបស់សមាជិកសមាជិកា ដែលកំពុងជួបការលំបាក។ ក្នុងនោះគ្រួសារចំនួន២៦ ដែលមកពីភូមិក្តីដូង និងភូមិស្លែង បានទទួលការសួរសុខទុក្ខ និងអំណោយមនុស្សធម៌ពីក្រុមការងារ។

សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវប្រគល់ជូនដល់គ្រួសារទាំង២៦គ្រួសារ រួមមានប្រជាពលរដ្ឋមកពីភូមិក្តីដូងចំនួន១៦គ្រួសារ និងភូមិស្លែងចំនួន១០គ្រួសារ ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ២០គីឡូក្រាម និងថវិកា១០.០០០រៀល អំណោយរបស់លោកជំទាវលំ គន្ធារី ប្រធានក្រុមការងារចុះជួយឃុំក្តីដូង។ សៀងផ្អែម៣ដប ទឹកត្រី៣ដប ទឹកស៊ីអ៉ីវ៣ដក និងទឹកសុទ្ធ១យួរ អំណោយរបស់លោកប្លោក ចន្ទរដ្ឋា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្តីដូង។ អត្ថបទលោក ធូ កែវមុន្នី