ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី ៨ ខែ កញ្ញាឆ្នាំ ២០២០នេះ នៅសាលប្រជុំធំ នៃសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គង់ វិតាណៈអភិបាលរង នៃ គណៈអភិបាល ខេត្តព្រះសីហនុ និងមានការអញ្ជើញ ចូលរួម ពី លោកមេឃុំ លោកមេឃុំរង លោចៅសង្កាត់ លោកចៅសង្កាត់រង និង ជំទប់ ឃុំសង្កាត់ ទាំងអស់ផងដែរ ពិធីបើក វគ្គបណ្តុះបណ្តាលមួយនេះ ក្នុង គោលបំណងដើម្បីធានាឱ្យក្រុមប្រឹក្សាឃុំ សង្កាត់បានបំពេញការងាររបស់ខ្លួនស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា និងជួយជំរុញឱ្យការបំពេញការងារក្នុងអាណត្តិរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក គង់ វិតាណ: បានបន្តថា ៖ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានជ្រើសរើស ឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ខ្លួន ស្របតាមនីតិវិធីដែលកំណត់
ដោយច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអង្គតំណាងឱ្យ ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន មានបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់របស់ខ្លួន និងជា ភ្នាក់ងារតំណាងរដ្ឋ។ ចាប់តាំងពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បាន ដំណើរការរយៈពេលប្រមាណ ១៨ឆ្នាំរួចមកហើយ មានន័យថាក្រុមប្រឹក្សាឃុំសង្កាត់បាន “បោះឆ្នោត០៤អាណត្តិ
រួចមកហើយ” ។ តាមរយៈការវាយតម្លៃនៃអាណត្តិនីមួយៗរបស់ក្រុម ប្រឹក្សាឃុំ សង្កាត់ យើងពិនិត្យឃើញថា៖ ឃុំ សង្កាក់ មាន សេវា បំរើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដោយយកចិត្តទុក ។
ប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើការឆ្លុះបញ្ចាំងនូវចំណុចខ្លះនៅ ក្នុងការអនុវឱត្ថុ ៩ មកិច្ច និង ខ្ញុំក៏បស់ខ្លួន និងធ្វើការកម្ម ត្រូវធ្វើ សកម្មភាពមួយចំនួនកន្លងមកដោយច្បាប់ដឹងថានអនុញ្ញាត ដើម្បីធានាបាននូវការអនុវត្តកំណែទម្រង់ការ
និងវិសហមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ ខណៈនេយ្យភាព តម្លាភាព កមប្រឹក្សាឃុំ សង្កាត់ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមច្បាប់ និង បទដ្ឋានដែលបានកំណត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាបន្ត បន្ទាប់ជាពិសេសអនុវត្តតាមក្រមដ៏ខ្ពង់ខ្ពស់ទាំង៥របស់សម្តេច នៅតែ ” ឆ្លុះកញ្ចក់ ងូត ទី ក.ដុតឡែន, ព្យាបាល, និងវះកាត់ “ ។ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ប្រព័ន្ធ កសាងផែនការឃុំ សង្កាត់ និងការជ្រើសរើស មេភូមិ និងជំនួយការភូមិ។លោ កបានផ្ដោតលើចំណុចសំខាន់ៗ ៥ គឺ៖
ទី១៖ ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៖ តើអត្ថន័យនៃវិមជ្ឈការ, ទិសដៅវិមជ្ឈការ និងការគ្រប់គ្រង
រដ្ឋបាលឃុំ សង្កាត់, តួនាទីមុខងារ និងសិទ្ធិអំណាចនៃរដ្ឋបាលឃុំ សង្កាត់ រចនាសម្ព័ន្ធនៃរដ្ឋបាលឃុំ សង្កាត់,តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា និងបុគ្គលិកក្រុមប្រឹក្សាឃុំ សង្កាត់ និងការទំនាក់ទំនងនានា ។ល។
ទី២៖ កិច្ចការរដ្ឋបាលឃុំ សង្កាត់៖ ផ្តោតលើលិខិតបទដ្ឋានគតិយុត្តឃុំ សង្កាត់, របៀបនៃការប្រើប្រាស់
ជំនិតរដ្ឋបាលឃុំ សង្កាត់, ការគ្រប់គ្រងសម្ភារៈបរិក្ខាឃុំ សង្កាត់, ការគ្រប់គ្រងឯកសាឃុំ សង្កាត់ឱ្យបានល្អ កិច្ច ប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់, ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការផ្តល់យោបល់នានា និងការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាឃុំ សង្កាត់។
ទី៣៖ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់៖ បរិយាយអំពីប្រភពចំណូលរបស់ឃុំ សង្កាត់, ចកាបេស់ឃុំ
សង្កាត់, គោលការណ៍ក្នុងការរៀបចំថវិកា, គោលការណ៍ និងប្រព័ន្ធទូទាត់និងគណនេយ្យឃុំ សង្កាត់, បោយ ការណ៍ហិរញ្ញវត្ថុឃុំ សង្កាត់, របៀបនៃការធ្វើលទ្ធកម្មឃុំ សង្កាត់ និងនីតិវិធីនៃការទូទាត់ថវិកា។
ទី៤៖ ប្រព័ន្ធកសាងផែនការឃុំសង្កាត់៖ បរិយាយអំពីគោលការណ៍សំខាន់ៗនៃការកសាងផែនការ
អភិវឌ្ឍន៍០៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ដើម្បីធានាបាននូវការឆ្លើយតបនិងតម្រូវការរបស់មូលដ្ឋាន ។
ទី៥៖ ការជ្រើសរើសមេភូមិ និងជំនួយការភូមិ៖ បរិយាយអំពីបែបបទ និងនីតិវិធីនៃការជ្រើសរើសមេភូមិ អនុប្រធានភូមិ និងជំនួយការមេភូមិ និងតួនាទីភារកិច្ចរបស់មេភូមិ អនុប្រធានភូមិ និងជំនួយការភូមិ ។ ភូមិមិនមែនជាថ្នាក់រដ្ឋបាលទេ ហើយមេភូមិក៏មិនមានសិទ្ធិចុះហត្ថលេខា លើឯកសាររដ្ឋបាល ឬឯកសារកិច្ចសន្យាណាមួយឡើយ។
លោក គង់ វិតាណ: បានមានប្រសាសន៍បន្ថែមទៀតថា៖ តាមរយៈប្រធានបទទាំង០៥ខាងលើនេះ សមាជិកមួយចំនួនត្រូវបានបណ្តុះបណ្តាលរួចមកហើយបន្ទាប់ ពីការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នាដើមអាណត្តិទី៤នេះ តែនៅទីនេះខ្ញុំគិតថាក៏មាន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ខ្លះក៏ថ្មីទើបរៀបចំឱ្យមានការបណ្តុះបណ្តាលនៅថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្ម គ្រប់មេរៀនទាំង០៥ខាងលើ ប្រសិនបើមានចម្ងល់ត្រូវលើកឡើងឱ្យបានផុលផុស។ ចំពោះក្រុមអ្នកសម្រប សម្រួលត្រូវព្យាយាម ច្បិច យកចំណុចសំខាន់ៗ និងឧទាហណ៍ច្បាស់ៗ មកបញ្ជាក់ជូនលោក លោកស្រីមេឃុំ ចៅសង្កាត់ ចៅសង្កាត់រង និងជំទប់ ដើម្
បីជាធាតុចូលបន្ថែមទៀតក្នុងការបំពេញតួនាទី និងមុខងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕ ដោយមនោរាហ៍ 










































