(Reuters)៖ មនុស្សយ៉ាងហោច ១០នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីមានការផ្ទុះនៅឯបន្ទាយយោធាមួយក្នុងទីក្រុង Viacha ស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រពីរដ្ឋធានី La Paz ប្រទេសបូលីវី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមមន្ត្រីបូលីវី ការផ្ទុះខាងលើបានកើតឡើងនៅម៉ោង ២៖៣០នាទីរសៀល ថ្ងៃសុក្រ នៅឯទីតាំងមួយដែលមានស្ដុកទុកសម្ភារៈសម្រាប់ផលិតកាំជ្រួច។ ភ្លាមៗមូលហេតុផ្ទុះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ តែក្រុមមន្ត្រីបូលីវីបាននិយាយថាការផ្ទុះនេះមានប្រភពចេញពីឃ្លាំងស្ដុកកាំជ្រួចរបស់ក្រសួងការពារជាតិ។
ប្រធានសុខាភិបាលក្នុងទីក្រុង Viacha លោកស្រី Rita Nebraska បានប្រាប់ទូរទស្សន៍ក្នុងស្រុកថាមនុស្សចន្លោះពី១០ ទៅ១៥នាក់ត្រូវបានជឿជាក់ថាបានស្លាប់ក្នុងឧបទ្ទវហេតុខាងលើ ខណៈ៦២នាក់ បានរងរបួស។ ក្នុងចំណោមអ្នករងរបួសទៀតសោត មាន១៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រៅពីនេះផ្ទះជាច្រើនខ្នងក៏បានរងការខូចខាតផងដែរ ខណៈអាជ្ញាធរព្រមានឱ្យប្រជាជនស្ថិតនៅឆ្ងាយពីទីតាំងផ្ទុះយ៉ាងហោច ១៥០ម៉ែត្រ៕































