(video) ឯកឧត្តម គួច ចំរើន បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពលំហូរទឹកតាមតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹក ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលស្ថានភាពលំហូរទឹក នៅតាមតំបន់មួយចំនួនក្នុងភូមិសាស្រ្ត ក្នុង ក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ។

សូមបញ្ជាក់ផងដែរថា ភ្លៀងបានធ្លាក់ខ្លាំង ចាប់តាំងពីយប់រំលងអាធ្រាត្រមកដល់ម៉ោងនេះ ដែលបានធ្វើឱ្យតំបន់ទំនាបមួយចំនួនរងនូវការជន់លិច ជា វិធានការបន្ទាន់ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឱ្យមន្ទីរជំនាញចាត់ចែងគ្រឿងចក្រចុះកាយបើកផ្លូវទឹក ដើម្បីរំដោះការជន់លិចទឹកភ្លៀងឱ្យហូរបានលឿន ទាន់ពេលវេលា។

សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ មាត់អូរប្រឡាយត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ហើយសូមចូលរួមរក្សានូវអនាម័យទាំងអស់គ្នា ដោយកុំបោះចោលសំរាម ក៏ដូចជាកាកសំណល់ផ្សេងៗចូលទៅក្នុងអូរប្រឡាយនាំឱ្យមានការកកស្ទះប្រព័ន្ធលូនិងទឹកហូរមិនទាន់អាចបង្កទៅជាជំនន់ទឹកភ្លៀងលិចលំនៅដ្ឋានក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕ ដោយ មនោរាហ៍