រដ្ឋមន្ត្រីក្រសួងអប់រំបង្គាប់ឲ្យសកលវិទ្យាធិការ និងសកលវិទ្យាធិការរងនៃសកលវិទ្យាល័យមានជ័យ និងបាត់ដំបងមកបំពេញការងារនៅភ្នំពេញវិញ

តាមការចាំបាច់របស់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងអប់រំ ហង់ជួន ណារ៉ុន បានតម្រូវឲ្យសាកលវិទ្យាធិការ និងសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យនានា ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា មកបម្រើការងារនៅអង្គភាពនានា ដែលក្រសួងបានកំណត់។ ក្នុងនោះបង្គាប់ឲ្យ ៖

១. ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមានជ័យ ចាត់ឲ្យមកបម្រើការងារនៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា ។

២. លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកល​វិទ្យាល័យបាត់ដំបង​ចាត់ឲ្យមកបម្រើការងារនៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការ
ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា

៣. លោក អោ វុត្ថា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបាត់ដំបង ចាត់ឲ្យមកបម្រើការងារនៅនាយកដ្ឋានឧត្តមសិក្សា ៕