ប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងរៀបចំបន្ទប់បម្រុងចំនួន ២ ក្នុងមណ្ឌលប្រឡងនីមួយៗ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅថ្ងៃនេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានរៀបឲ្យមានបន្ទប់បម្រុងចំនួន ២ នៅក្នុងមណ្ឌលប្រឡងនីមួយៗ។

បន្ទប់១ សម្រាប់បេក្ខជនដែលមានកម្តៅលើសពី ៣៧,៥អង្សារសេ និង ១បន្ទប់ទៀតសម្រាប់បំពាក់សម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម៕