ខេត្តសៀមរាប ៖ តាមរយៈសារជាសំឡេងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលបានថ្លែងចេញពីខេត្តសៀមរាប ដោយបញ្ជាក់ថា រាល់កម្មវិធីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ពោធបើកការដ្ឋានផ្លូវ ៣៨ខ្សែរួមនិងកែលំអរដងស្ទឹងខេត្តសៀមរាប តាមកម្មវិធីដែលបានគ្រោងទុក ដោយមិនត្រូវបានលុបចោលនោះទេ ហើយសាលារៀននៅទីរួមខេត្តសៀមរាប និងនៅរាជធានីភ្នំពេញ ក៏មិនត្រូវបិទទ្វារនោះដែរដោយគ្រាន់តែអនុវត្តនូវវិធានការដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះដើម្បីងាយស្រួលឲ្យអាជ្ញាធរពិនិត្យ ពិសេសត្រូវធ្វើចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួនបំផុត ដែលកាយវិការទាំងនេះ គឺជាភាពចាំបាច់ដើម្បីទប់ស្កាត់ការឆ្លងរាលដលនៃជំងឺកូវីដ-១៩៕
































