ប៉ូលិសខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តស្ទឹងត្រែងធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់.សារធាតុញៀនខុសច្បាប់ យុទ្ធនាការ ក្នុងការបង្ក្រាបនេះ ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ ពី លោក ឧត្តមសេនីយ៍ត្រីយ៍ ថៃ រស្មី ស្នងការរង ទទួលបន្ទុក ការិយាល័យកណ្តាល ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការ ចង្អុល បង្ហាញ និង បញ្ជាផ្ទាល់ ពី លោក ឧត្តមសេនីយ៍ទោ ស៊ី វត្ថា ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ការចុះបង្រ្កាបនេះត្រូវបាន ប្រព្រឹត្ត ធ្វើឡើង នៅវេលាម៉ោង៤ និង ០០នាទី នៅរសៀល ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអង់តែន សេវាពីរ ស្ថិតនៅភូមិលើ ឃុំព្រះរំកិល ស្រុកស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។

យោងតាមប្រសាសន៍របស់ លោក ឧត្តមសេនីយ៍ ត្រីយ៍ ថៃ រស្មី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា៖ ជនសង្ស័យដែលបានឃាត់ខ្លួន នេះមានឈ្មោះ ផឹង សីហា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ លើ ឃុំព្រះរំកិល ស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

លោក ឧត្តមសេនីយ៍ត្រីយ៍ បានបន្តថា៖ វត្ថុតាងដែលរឹបអូសបាននៅពេលនេះ រួមមាន ប្រភេទមេតំតាមីនចំនួន ១០ សុង ស្មើរនិង ១០០ កញ្ចប់តូច។
ឧត្តមសេនីយ៍ត្រីយ៍ ថៃ រស្មី បានបន្តទៀតថា៖ បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ធ្វើការស៊ើបសួរនិងកសាង សំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ដោយ ៖ ទេព ប៊ុនថា