អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងក្រុមគ្រួសារលោក ឆែម សាវុធ ជាង ២ ៦០០នាក់ ត្រូវបានធ្វើតេស្តកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបង្ហាញលទ្ធផលស្រាវជ្រាវពាក់ព័ន្ធករណី ភរិយាលោក ឆែម សាវុធ ថ្ងៃទី២៩/១១/២០២០ គិតត្រឹមម៉ោង ១៩ ៖ ០០នាទី មានមនុស្សជាង 2000 600 នាក់ត្រូវបានយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាលទ្ធផលបឋមរកឃើញមនុស្សចំនួន ៨នាក់វិជ្ជមានកូវី19 ក្នុងចំណោមមនុស្សដែលត្រូវបានធ្វើតេស្តទាំងអស់។

លទ្ធផលយកសំណាក សរុប ២.៦៤១នាក់ លទ្ធផល (បឋម) វិជ្ជមាន ៨នាក់ រាជធានីភ្នំពេញ ចំនួន ១.៩៣២នាក់ នៅខេត្តសៀមរាប ចំនួន ១៦៨នាក់ ខេត្តកណ្ដាល ចំនួន ១១៧នាក់ ឧត្ដរមានជ័យ ចំនួន ១២នាក់ បន្ទាយមានជ័យ ចំនួន ២៩៣នាក់ មណ្ឌលគីរី ចំនួន ៤១នាក់ និងខេត្តស្ទឹងត្រែង ចំនួន ៧៨នាក់។ ដោយឡែក ទីតាំងដែលអ្នកជំងឺបានទៅដល់ រួមមាន លោក ឆែម សាវុធ ទៅផ្ទះនៅបុរីសៀងណាំ, Aeon1, ពន្ធនាគារ ម១ ម២, ភោជនីយដ្ឋានជប៉ុន ផ្លូវ ៣១០, សណ្ឋាគារភ្នំពេញ, ក្រសួងមហាផ្ទៃ។ ភរិយាលោក ឆែម សូនីតា ៖ ផ្ទះបុរីសៀងណាំ, Aeon1, ពន្ធនាគារ ម១ ម២, ហាងលក់គ្រឿងអគ្គីសនី គឹមអេង ៩៩៩ (ទូលទំពូង), ភោជនីយដ្ឋាន អ៊ីយ៉ឹងម៉ាថូវ, ហាងគុយទាវចិន មុខមន្ទីរពេទ្យខ្មែរ-សូវៀត។ ឈ្មោះ អ៊ឹម សាន ៖ ជូនលោក ឆែម សាវុធ ដល់ទីតាំងនៅភ្នំពេញ, ជូនភរិយាលោក ឆែម សាវុធ ធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត ទៅហាងលក់គ្រឿងអគ្គីសនី គឹមអេង ៩៩៩ (ទូលទំពូង), ទៅលេងផ្ទះនៅសង្កាត់និរោធិ៍ ខណ្ឌច្បាអំពៅ។

រាជរដ្ឋាភិបាល នឹងប្រើប្រាស់មន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត ជាទីតាំងពិនិត្យសំណាក់អ្នកពាក់ព័ន្ធសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ដែល (អ្នកជំងឺឈ្មោះ កែវ រតនៈបញ្ញា) រៀន។

ចំណែកការព្យាបាល និងចត្តាឡីស័ក្ត អ្នកជំងឺ ៩នាក់ (៨នាក់ នៅមន្ទីរពេទ្យខ្មែរ-សូវៀត និង១នាក់ នៅពេទ្យសៀមរាប ចត្តាឡីស័កសាលាគរុកោសល្យសៀមរាប ៣នាក់ នៅតាមផ្ទះ ២,៦៣០នាក់ (មិនទាន់មានលទ្ធផល)។

ក្រសួងសុខាភិបាល កំពុងបន្តស្វែងរកប្រភពចម្លងពាក់ព័ន្ធករណីលោក ឆែម សាវុធ និងភរិយា បន្តឆែកលេខទូរស័ព្ទការហៅចេញ-ចូល និងកំណត់ទីតាំងអ្នកជំងឺទៅដល់ បន្តស្វែងរកអ្នកប៉ះពាល់តាមទូរស័ព្ទ និងព័ត៌មានទទួលពីអ្នកជំងឺ៕