ក្រសួងសុខាភិបាល ច្រានចោលការផ្សាយឃោសនាពីការព្យាបាលកូវីដ១៩តាមហ្វេសប៊ុក

ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុង នូវការផ្សាយឃោសនាតាមហ្វេសប៊ុកពីរបៀបព្យាបាលកូវីដ១៩ ទាំងបីអាក់ខោនខាងក្រោមនេះ។ ក្រសួងសូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការបំពុលសង្គមបែបនេះ ឲ្យសោះ។ បើមានអាការៈមិនស្រួល សុំទៅព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដល់ជីវិត។ ក្រសួងសូមអាជ្ញាធរមាន សមត្ថកិច្ច ជួយចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផងដែរ។