មន្ទីរកសិកម្មខេត្តពោធិ៍សាត់ នាំយកឧបករណ៍ព្រួសគ្រាប់ស្រូវជូនសហគមន៍កសិកម្មចំនួន៤៨ សហគមន៍

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បាននាំយកឧបករណ៍នេះចំនួន៤៨គ្រឿង មកជូនសហគមន៍កសិកម្មនៅទូទាំងខេត្តពោធិ៍សាត់សរុបចំនួន៤៨ សហគម ន៍មាន៖ សហគន៍កសិកម្មមកពីស្រុកកណ្តៀងចំនួន១០ ក្រុងពោធិ៍សាត់ចំនួន៣ ស្រុកក្រគរចំនួន១៤ ស្រុកបាកានចំនួន១៤ ស្រុកតាលោសែនជ័យចំនួន៤ និងស្រុកភ្នំក្រវាញ ៣ ដោយសហគមន៍នីមួយៗទទួលបាន ០១គ្រឿង។ ទទួលបានឧបករណ៍ មន្ទីរក៏បានធ្វើការបង្ហាញ និងណែនាំអំពីបច្ចេកទេសប្រើផងដែរ និងជាពិសេសបានបញ្ជាក់ជូនថាឧបករណ៍នេះជាកម្មសិទ្ធិរបស់សហគមន៍ មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ ហេតុនេះត្រូវចែករំលែកគ្នាប្រើ និងចូលរួមថែរក្សាឲ្យបានគង់វង្សយូអង្វែង។

ប្រជាកសិករតំណាងឲ្យ ៤៨សហគមន៍ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតជួនចំពោះសម្តេចតេជោ ដែលបានជួយឧបត្ថម្ភពូជស្រូវ និងឧបករណ៍ព្រោះស្រូវដល់ប្រជា កសិករដែលរងគ្រោះទឹកជំនន់ដើម្បីទៅស្តារផលិតកម្មដំណាំ ស្រូវឡើងវិញឲ្យបានទាន់ពេលវេលា។ សណ្តានចិត្តដ៏ប្រពៃថ្លៃថ្លានេះ ប្រជាសហគមន៍នឹងគោរព ចងចាំ អរគុណ និងចូលរួមថែរក្សាសន្តិភាពឲ្យ ឋិតថេរចីកាលតរៀងទៅ និងតាំងចិត្តថានឹងខិតខំស្តារផលិតកម្មដំណាំស្រូវឡើងវិញដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀង។

សូមជម្រាបថា ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្ម ដំ ណាំស្រូវឡើងវិញ ក្រោយពេលជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន តាមរយ:ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភឧបករណ៍ព្រោះគ្រាប់ស្រូវដែលជាផលិតផលក្នុងស្រុកចំនួន ១៥០ គ្រឿងបន្ថែមទៀត ដើម្បីយកទៅចែកជូនសហគមន៍កសិកម្មសម្រាប់បម្រើឲ្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវ៕