កោះកុង៖លោក បាន បញ្ញា អគ្គនាយកក្រុមហ៊ុន Business Independent Distributor Co,Ltd ហៅថាកាត់ B.I.D (ប៊ីអាយឌី)បានដាក់មេប្រូចបាត់ស្រមោល ក្រោយប្រមូលលុយបានរាប់សែនដុល្លារអាមេរិក ពីការលក់ដីពុះឡូតិ៍ខ្យល់អោយអតិថិជនបានជាង១០០ឡូតិ៍ ក្នុងចំណោមជាង៤០០ឡូតិ៍ ។ដែលទីតាំងដី ស្ថិតក្នុងចំណុច ជិតស្ពាន អូរស្រីស្រណោះស្ថិតក្នុង ភូមិ បឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទខេត្តកោះកុង ។
យោងតាមការបកស្រាយរបស់ លោក ហេង ភារក្ស ថ្លែងប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹង នៅព្រលប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ថា នាពេលថ្មីៗនេះ ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលិក២នាក់ នៃក្រុមហ៊ុន B.I.D (ប៊ី អាយឌី)គឺ ឈ្មោះ បាន ស្រីកញ្ញា (អ្នកទទួល លុយពីអតិថិជន) និង ជាប្អូនស្រីបង្កើតរបស់អគ្គនាយកក្រុមហ៊ុន និង ឈ្មោះ ហាក់ ចិន្តា(អ្នកដើរផ្សព្វផ្សាយទាក់ទាញ អតិថិជន) និង ជាប្រធានផ្នែកទីផ្សារ ។
ប៉ុន្តែ ក្រោយមកតុលាការខេត្តកោះកុង បានដោះលែងអ្នកទាំង២ អោយមានសេរីភាព ឡើងវិញ ដោយហេតុផល ថា គ្រាន់តែជាបុគ្គលិកក្រុមហ៊ុន តែប៉ុណ្ណោះ ។
លោក ហេង ភារក្ស ជាជនរងគ្រោះមួយរូប ក្នុងចំណោម អ្នករង គ្រោះ ប្រមាណជាង៧០នាក់ដែល ខាតបង់ប្រាក់ នៃការទិញដី នៅចំណុច គោលដៅខាងលើនៃ ក្រុមហ៊ុន B.I.D(ប៊ី អាយ ឌី) ជាក្រុមហ៊ុនបោកប្រាស់ ដោយអះអាងថា បានពុះដីឡូតិ៍លក់នៅចំណុចភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង លើទំហំដីជិត៥ម៉ឺនម៉ែត្រការ៉េ ។
ប៉ុន្តែក្រោយដំណើរការលក់បានប៉ុន្មានខែប៉ុណ្ណោះ ពោលគឺ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ និង ប្រមូលលុយបានច្រើនរាប់ សែនដុល្លារ នោះ ទើបដឹងថា ក្រុមហ៊ុន B.I.D (ប៊ីអាយឌី)គ្មានដីឡូតិ៍ពិតប្រាកដ៍ ប្រគល់ជូនអតិថិជន នោះទេ ហើយលោក បាន បញ្ញា ជាអគ្គនាយកក្រុមហ៊ុន ក៏បានរត់គេចខ្លួន តែម្តង ។
ជនរងគ្រោះ ពួកគាត់បានរៀបរាប់បន្តថា ប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ច ខំតាមចាប់បុគ្គលិក២នាក់នៃក្រុមហ៊ុន ទម្រាំតែបាន តែទីបំផុត ត្រូវតុលាការខេត្តកោះកុង ដោះលែងវិញបាត់ ។
នៅពេល ដែនសមត្ថកិច្ច បានបញ្ជូន ភ្នាក់ងារ បុក្គលិកក្រុមហ៊ុន មក កាន់ ផ្នែកតុលាការ ក្រោយពេល ផុតដៃ និងដែនសមត្ថកិច្ច ប៉ូលីស ។ តែក្រោយ ពេល នេះ ប្រជាពលរដ្ឋ ដែល ជាក្រុម ជនរងគ្រោះបានខាតបង់ ថវិការ នៃការទិញដី របស់ក្រុមហ៊ុន B i D (ប៊ីអាយឌី)ពួកគាត់បានសំណូមពរ តាមរយះ បណ្តាញ សារព័ត៌ មានដើម្បី ផ្សពផ្សាយដំណឹង ជូនដល់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ភូមិ ឃុំ ស្រុក ក្រុង និង ឯកឧត្តម អភិបាលរងខេត្ត ទទួល បន្ទុក ដោះស្រាយ នៃវិវាទ ពួកគាត់សុទ្ធសឹង ជាអ្នករង គ្រោះ សូម ស្នើរសុំ និងលើកដៃ អង្វរ ជំរាប ជូន នៅរឿងរ៉ាវខាងលើសូម លោក ជាថ្នាក់ដឹងនាំ ទាំងអស់ មេត្តាជួយ អន្តរាគមន៍ និង ជួយរក ដំណោះស្រាយ ជូនពួក គាត់អោយមានយុត្តិធម៌ផងចុះ ។ជនរងគ្រោះទាំងអស់បាននិយាយបន្ថែមថា៖ បើអស់ លុយ ឲ្យបានដី បើមិនបានដីទេ ពួកគាត់យក លុយមកវិញ។
អតិថិជនរងគ្រោះទាំងអស់ សុំអំពាវនាវ ជូនឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាជួយ រកយុត្តិធម៌ ចំពោះការដោះលែង ក្រុមជនល្មើសដែលបានឃុបឃិតគ្នាលក់ដីខ្យល់ឲ្យអតិថិជនស្លូតត្រង់ ពីរដៃ អយ្យការ អមសាលាដំបូង ការខេត្តកោះកុង ជូនប្រជាពលរដ្ឋ ក្រីក្រផងចុះ ពីព្រោះពលរដ្ឋទាំងនោះ សុទ្ធសឹងតែជាពលរដ្ឋដែលទទួលរងគ្រោះពីការចាញ់បោកប្រាក់គេ តែប៉ុណ្ណោះ ។
បញ្ហានេះដែរ លោក ទូ សា វុធ អភិបាលរង ខេត្តកោះកុង ទទួលបន្ទុក វិវាទផ្សេងៗ បានកោះហៅប្រជាពលរដ្ឋរងគ្រោះទាំងនោះ ទៅបំភ្លឺ ពាក់ព័ន្ធទៅនឹងការចាញ់បោកក្រុមហ៊ុនប៊ីអាយឌី នៅក្នុងការទិញដីពុះឡូតិ៍នោះ ដោយលោកបានមានប្រសាសន៍បញ្ជាក់ប្រាប់ថា ចំពោះបញ្ហានេះ លោកនិងតាមស្រាវជ្រាវរកសាវតារ របស់ប្រធានក្រុមហ៊ុន និងបក្សពួករបស់គេមួយចំនួនទៀត ដើម្បី រកយុត្តិធម៌ជូនពលរដ្ឋដែលកំពុងតែទទួលរងគ្រោះដោយការ ចាញ់បោកគេ៕ ដោយ : មនោរាហ៍







































