នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស ដោយកំណត់ជាតំបន់ជំងឺផ្កាសាយបក្សី នៅក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្ទាប់ពីនៅទីនោះ បានផ្ទុះជំងឺបណ្តាលឱ្យសត្វមាន់ស្លាប់ជាបន្តបន្ទាប់។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម បានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការបព្យាបាលជាបន្ទាន៉ នៅតំបន់ផ្ទុះជំងឺផ្តាសាយបក្សី ទៅតាមវិធានការនានាដូចខាងក្រោម ៖
* បំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទ ក្នុងតំបន់ផ្ទុះជំងឺ ទៅតាមវិធានបច្ចេកទេសបសុពេទ្យ
* ផ្អាកជាបណ្តោះអាសន្នលើការទិញ ការលក់ និងការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន
* សិក្សាស្រាវជ្រាវប្រភពជំងឺផ្តាសាយបក្សី ក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើលចលនាបក្សី ជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រ «ពីចំណុចផ្ចិត នៃតំបន់ផ្ទុះជំងឺ»៕
សូមអានខ្លឹមសារបន្ថែមនៃសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ដូចខាងក្រោម ៖

































