រុស្ស៊ី ៖ ប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី មានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល លោក គីរីល ឌីមីទ្រីវ Kirill Dmitriev បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធឺរណេតបាននិយាយថា ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំងការពារមេរោគកូរ៉ូណា (Sputnik V) ដល់ប្រទេសហុងគ្រី ទោះបីជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាការផ្គត់ផ្គង់ក្នុងស្រុកមិនគ្រប់គ្រាន់ក៏ដោយ ខណៈដែលមូលនិធិនេះបានចូលរួមក្នុងការបង្កើតវ៉ាក់សាំង។

ប្រទេសហុងគ្រី នឹងក្លាយជារដ្ឋសមាជិកទី ១ របស់សហភាពអឺរ៉ុប ដែលបានទទួលវ៉ាក់សាំង ប្រទេស រុស្ស៊ី។ លោក Dmitriev បាននិយាយថាការសម្រេចនេះ មានសារៈសំខាន់ ព្រោះវាបង្ហាញថាសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងជាង ៩០ ភាគរយ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយដៃគូរបស់យើងនៅក្នុងប្រទេសហុងគ្រី។
នាយកប្រតិបត្តិរូបនេះ បានសម្តែងក្តីសង្ឃឹមថា វ៉ាក់សាំងនេះនឹងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសដទៃទៀតដូចជាប្រទេសឥណ្ឌានិងម៉ិចស៊ិក។ លោកសង្ឃឹមថា វ៉ាក់សាំង Sputnik V នឹងក្លាយជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងដែលត្រូវបានគេទទួលស្គាល់ជាទូទៅនៅលើពិភពលោក។ ការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋរុស្ស៊ីទាំងអស់បានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ។ ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរិះគន់យ៉ាងខ្លាំងចំពោះការចែកចាយវ៉ាក់សាំងនៅបរទេស។
ពួកគេបានរាយការណ៍ថាប្រទេសរុស្សីបានបញ្ជូនវ៉ាក់សាំងចំនួន ៣សែនដូស ទៅកាន់ប្រទេសអាហ្សង់ទីន ប៉ុន្តែវ៉ាក់សាំងនេះនៅមិនទាន់ទៅដល់ទីក្រុង Saint Petersburg ប្រទេសរុស្សីនៅឡើយ ដែលបានស្នើរសុំចំនួនដូចគ្នា។ មានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថាការចាក់វ៉ាក់សាំង ត្រូវបានផ្អាកនៅតំបន់មួយចំនួនដោយសារកង្វះវ៉ាក់សាំង។ រដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ា ឌីមៀពូទីនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រជាជននៅរុស្ស៊ីគួរតែត្រូវបានចាក់វ៉ាក់សាំងជាមុន សិន។ ទោះយ៉ាងណា ក្រុមអ្នកសង្កេតការណ៍និយាយថារដ្ឋបាល មានបំណងបង្កើនវត្តមានរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ តាមរយៈការពង្រីកការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួននៅក្រៅប្រទេស៕
































