ថ្ងៃនេះ ករណីកូវីដនៅកម្ពុជា រកឃើញថ្មី២នាក់ ជាសះស្បើយ២នាក់ និងកំពុងព្យាបាល៥៣នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិ បាល បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២នាក់ថ្មីទៀត ដែលម្នាក់ជាពលករមកពីប្រទេសថៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។

នៅថ្ងៃនេះ ក្រសួងក៏បានប្រកាស ពីការព្យាបាលអ្នកជំងឺ ២នាក់ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។