ភ្នំពេញ ៖ ក្នុងសារជាសម្លេង នៅយប់ថ្ងៃអង្គារនេះ សម្ដេចតេជោ នា យករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលមានផែន ការ ដើម្បីចាក់វ៉ាក់សាំងជូនទៅដល់ប្រជា ពលរដ្ឋរង្វង់ពី១០ ទៅ១៥លាននាក់។ សម្តេចតេជោ ហ៊ុន សែន បានគូស បញ្ជាក់ថា នៅក្នុងពេលខាងមុខកម្ពុជា អាចមានលទ្ធ ភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រមាណ ១.៥ លានដូសទៀត នឹងបន្តមកដល់ជាបន្តបន្ទាប់ ខណៈពេលដែលកម្ពុជាកំពុងតែស្វះស្វែង រកទិញវ៉ាក់សាំងរបស់សហរដ្ឋ អាមេរិកឈ្មោះ Johnson &Johnson។
សម្ដេចតេជោ ជំរុញឲ្យប្រើប្រាស់យន្តការ និងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ឱ្យអស់លទ្ធភាព ដើម្បីជំរុញការចាក់វ៉ាក់សាំង ក្នុងល្បឿនមួយលឿន ដោយធានាមិនឲ្យវ៉ាក់សាំងទាំងអស់ ផុតកាលកំណត់ ដើម្បីផ្តល់វ៉ាក់សាំងដែលកម្ពុជាទទួលបាន ទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់ សំដៅជំរុញការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕
































