លទ្ធផលសំណាកអ្នកជាប់ពាក់ព័ន្ធក្នុងមង្គលការនៅតាកែវ អវិជ្ជមានទាំងអស់

តាកែវ ៖ លទ្ធផលវិភាគសំណាក់លើកទី១ អ្នកពាក់ព័ន្ធអាពាហ៍អាពិពាហ៍ថ្ងៃទីថ្ងៃទី ១១ ដល់ទី១២ ខែមីនា នៅភូមិក្រាំងលាវ ឃុំរវាងស្រុកសំរោងខេត្តតាកែវ គឺអវិជ្ជមានទាំងអស់។

សំណាកលើកទី២ នឹងបន្តយកនៅពេលខាងមុខ ខណ:អាជ្ញាធរបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។

មន្ទីរសុខាភិបាល ខេត្តតាកែវ រកឃើញអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអន្ទិត កក្កដា សោភ័ណ្ឌ ប្រមាណ ៤០០​នាក់ ដែលមាន ៣០នាក់ជាប់ពាក់ព័ន្ធផ្ទាល់។ បច្ចុប្បន្នអ្នកជាប់ពាក់ព័ន្ធទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក់និងដាក់ឲ្យនៅដាច់ដោយឡែក។

លោក កក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីបានទៅចូលរួមពីធីអាពា​ហ៍ពិពាហ៍កាលពីថ្ងៃទី១២ ខែមីនា ហើយមានការចែកចាយនៅលើបណ្តាញសង្គមនូវរូបថតមួយសន្លឹក ពីការពាក់ព័ន្ធកៀកកិតជាមួយកូនក្រមុំ ដោយសារគេឃើញលោកបានតែងខ្លួនធ្វើជាអ្នកកំដរផងដែរនៅខាងមុខរោង៕