សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទូលស្នើសុំព្រះមហា ក្សត្របញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ឌួង ឆាយ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ ទូលស្នើសុំមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ។លិខិតស្នើសុំ នេះ ធ្វើឡើង ក្រោយបែកធ្លាយវីដេអូ ដែលឧកញ៉ា ឌួង ឆាយ បានប្រើអំពើហិង្សាលើប្រពន្ធ គឺ អ្នកនាង ដេត ម៉ាលីណា ជាអតីតភរិយា៕