លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ពីព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស

ខេត្តកោះកុ​ង៖​ នៅរសៀលថ្ងៃពុធ ៩ រោច ខែពិ សាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ពីព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត ។

ក្នុងឱកាសទទួលគ្រឿងឧបភោគ បរិភោគនោះដែរ លោកជំទាវអភិ បាលខេត្ត សូមថ្លែងអំណរព្រះ គុណ ចំពោះព្រះទ័យ សប្បុរស របស់ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះ កុង និងជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមចែកជូនដល់ប្រ ជាពលរដ្ឋ ដែលមានជីវ ភាពលំបាក ក្នុងបរិបទកូវីដ-១៩ កំពុងរីករាលដាល ។ ពិសេសព្រះអង្គ បានចូលរួមចំណែកគ្រប់
ពេលដែលប្រជាពលរដ្ឋ ក្នុងខេត្តបានជួបការលំបាក ៕ By H.N