ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៨៧នាក់ ខណៈជាសះស្បើយ៥៤៨នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៨៧នាក់ ខណៈអ្នកជំងឺ ៥៤៨ នាក់ជាសះ ស្បើយ។ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានញ្ជាក់អំពីការស្លាប់របស់មនុស្ស១ ៦នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៤,៧១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៣៩,៣១៤នាក់ និងស្លាប់សរុប ចំនួន ៤៧៥នាក់៕