រាជរដ្ឋាភិបាលយល់ព្រមឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មីនៅលើទីតាំងចាស់ ដោយប្រើប្រាស់ថវិកាជាង២០លានដុល្លារ របស់ក្រសួងដែលមានស្រាប់

តាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ដែល ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចជាគោលការណ៍ ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារ ទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើ ប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់ចំនួន ២០ ៤៥០ ០០០ ដុល្លារអាមេរិក។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបន្ថែមថា សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំកាត់បន្ថយឲ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុក ធ្ងន់ធ្ងរ លើចំណាយ ប្រឆាំងជំងឺកូវីដ១៩៕