ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បានចំនួន ៤៦,៦៧៥ ជូន ២១០ ក្រុមហ៊ុន-ស្ថាប័ន

គិតត្រឹមល្ងាចថ្ងៃអាទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ខ្លួនបានលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤៦៦៧៥ ជូន ២១០ ក្រុមហ៊ុន-ស្ថាប័ន ។

ក្រសួងបន្តថា ក្នុងចំណោមសំណើទិញទាំង ៧៤៥ គិតជាបរិមាណបញ្ជាទិញឧករណ៍សរុបមាន ២៦២,៧៧៥ ក្រសួងបានផ្ដល់អាទិភាព ដល់ទីតាំងដែលមានបុគ្គលិកច្រើន និងកំពុងប្រឈម ហានិភ័យ ឬមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ក្រសួងនឹងធ្វើការដោះស្រាយសំណើរទិញផ្សេងទៀតស្របតាមអាទិភាពខាងលើ ជាបន្តបន្ទាប់ទៅ តាមបរិមាណស្តុករបស់ឧបករណ៍ ដែលនៅសល់ និងនាំចូលបន្ថែម៕