ប្រទេសវៀតណាមរកឃើញអ្នកឆ្លងកូវីដចំនួន៤២៣នាក់ទៀត បន្ទាប់ពីឆ្លង១.៣០០នាក់កាលពីម្សិល

ព្រឹកថ្ងៃសុក្រនេះ វៀតណាមបានរាយការណ៍អំពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤២៣នាក់ ក្នុងនេះទីក្រុងហូជីមិញភាគខាងត្បូងមានអ្នកឆ្លងច្រើនជាងគេ គឺ៣៥០នាក់។កាលពីយប់មិញ អាជ្ញាធរវៀតណាមបានរកឃើញអ្នកឆ្លងថ្មី៦៣៨នាក់ ក្នុងនេះ៤៨១នាក់នៅក្រុងហូជីមិញ។សរុប មួយថ្ងៃព្រហស្បតិ៍ អ្នកឆ្លងកូវីដ១៩ចំនួន១.៣០៧នាក់ត្រូវបានរកឃើញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

សូមបញ្ជាក់ថាចាប់តាំងពីជំងឺកូវីដ១៩រលកថ្មីវាយប្រហារវៀតណាមកាលពីចុងខែមេសាមក មនុស្សសរុប២១.២៨៩នាក់បានឆ្លងកូវីដ១៩នៅ៥៧ខេត្តក្រុង ហើយទីក្រុងហូជីមិញមានអ្នកឆ្លងច្រើនជាងគេគឺ ៩.៤១៦នាក់។

ប្រទេសនេះបានចាក់វ៉ាក់សាំងកូវីដ១៩អោយប្រជាជនបាន៣,៩៨លាននាក់ តែមានតែ២៤៩.៥៣២នាក់ទេចាក់បាន២ដូស៕