គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៥.៧៦លាននាក់ ស្លាប់ជាង ១១.០ម៉ឺននាក់

យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer គឺបានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,៧៦១,៥៦៧នាក់ហើយ ក្នុង នោះមានអ្នកស្លាប់ចំនួន ១១០,២២៦នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួន អ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៦៧០,០៤៦នាក់ (ស្លាប់ ៦៩,២១០នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៤៨៥,៤៥៧នាក់ (ស្លាប់ ២៦,២៣២នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៨៦៧,៥៦៧នាក់ (ស្លាប់ ៦,៥០៣នាក់)

* ថៃ ឆ្លងចំនួន ៣៦៣,០២៩នាក់ (ស្លាប់ ២,៩៣៤នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ២០៨,៣៥៧នាក់ (ស្លាប់ ៤,១៨១នាក់)

* កម្ពុជា ឆ្លងចំនួន ៦៣,៦១៥នាក់ (ស្លាប់ ៩៨៦នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,៨០៤នាក់ (ស្លាប់ ៣៦នាក់)

* វៀតណាម ឆ្លងចំនួន ៣៧,៤៣៤នាក់ (ស្លាប់ ១៣៨នាក់)

* ទ្បាវ ឆ្លងចំនួន ២,៩៧៦នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៨២នាក់ (ស្លាប់ ៣នាក់)៕