សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាវា កម្ពុជានៅតែអាចបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះជាបាននឹងកំពុងប្រឈម ជាមួយជំងឺកូវីដ១៩ ក៏ដោយ។
ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងស្របពេលដែលកម្ពុជា បាននិងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមានរយៈពេលជាង២ឆ្នាំមកហើយ ក្រោមការ ដឹកនាំដ៏មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន។
ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មក រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការកម្មវិធី ឧបត្តម្ភសាច់ ប្រាក់ ដើម្បីសម្រាលផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជា សកលនៃជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងវិបត្ដិជំងឺកូវីដ១៩ រយៈពេល៣ខែទៀត ចាប់ពីខែកក្កដា ដល់ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់៣៥០លានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ប្រមាណជាង ៦០ម៉ឺនគ្រួសារ។
តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចរដ្ឋមន្ត្រីការពារ ជាកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាវាកម្ពុជានៅតែ អាចបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះជាយើងបាននិងកំពុងប្រឈមជា មួយជំងឺកូវីដ១៩»។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «កម្ពុជានៅតែអាចរក្សាបានយ៉ាងល្អនូវ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ ជំរុញរាល់ការអភិវឌ្ឍនានា»៕
































