ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៩៦នាក់ ខណៈអ្នកជំងឺ៨១៣នាក់ជាសះ ស្បើយ។ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ៣៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៤,៦១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៦,១៧៨នាក់ និងស្លាប់ សរុបចំនួន ១០២៥នាក់៕
































