គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៦.៨១លាននាក់ ស្លាប់ជាង ១៣.៣ម៉ឺននាក់

យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer បានផ្សាយអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៦,៨១៤,៥៩៦ នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣៣,៧៤១នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេស មានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន ទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,១៩៤,៧៣៣នាក់ (ស្លាប់ ៨៤,៧៦៦នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៥៥៥,៣៩៦នាក់ (ស្លាប់ ២៧,២៤៧នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,០២៧,៩៥៤នាក់ (ស្លាប់ ៨,២០១នាក់)

* ថៃ ឆ្លងចំនួន ៥១២,៦៧៨នាក់ (ស្លាប់ ៤,១៤៦នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៧៤,១៥៥នាក់ (ស្លាប់ ៧,៥០៧នាក់)

* វៀតណាម ឆ្លងចំនួន ១០៦,៣៤៧នាក់ (ស្លាប់ ៥២៤នាក់)

* កម្ពុជា ឆ្លងចំនួន ៧៣,៧០១នាក់ (ស្លាប់ ១,៣០៥នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៤,៣១៤នាក់ (ស្លាប់ ៣៧នាក់)

* ទ្បាវ ឆ្លងចំនួន ៤,៩៨៥នាក់ (ស្លាប់ ៥នាក់)

* ព្រុយណេ ឆ្លងចំនួន ៣៣៣នាក់ (ស្លាប់ ៣នាក់)៕