(ហ្សាកាតា)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១បានបញ្ជាក់អោយដឹងថា អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មី ចំនួន ២៨,២២៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ នៅថ្ងៃជាមួយគ្នានេះឥណ្ឌូនេស៊ីក៏បានរកឃើញស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១,៤៨៧នាក់ និងចំនួនអ្នកជាសះស្បើយចំនួន ៤០។៣៧៤នាក់ផងដែរ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតប្រចាំ តំបន់ អាស៊ីអាគ្នេយ៍ ជាមួយករណីឆ្លងសរុប ៣,១៩៤,៧៣៣ករណី ក្នុងនោះស្លាប់ ៨៤,៧៦៦នាក់ និងជាសះស្បើយ ២,៥៤៩,៦៩២នាក់៕































