(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌ មានបញ្ជាក់ ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៨៣នាក់ ខណៈអ្នកជំងឺ ៦៥៨នាក់ជាសះ ស្បើយ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ១៧នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,៦៣៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,៨០៣នាក់ និងស្លាប់សរុប ចំនួន ១,៤៨៨នាក់៕
































