ខេត្តប៉ៃលិន បន្តរកឃើញអ្នកជំងឺកូវីដ ១៣នាក់ និងជាសះស្បើយ ១៤នាក់

(ប៉ៃលិន)៖តាមសេចក្តីប្រកាសព័ត៌មានដែលទទួលបាន នៅថ្ងៃទី០៦ខែសីហានេះ គឺរដ្ឋបាល ខេត្តបន្ទាយមានជ័យ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៣នាក់ តាមរយៈការ ធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ១៤នាក់ ក្នុងរយៈពេលមួយថ្ងៃ នៃថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តប៉ៃលិន បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះ ពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តា ឡីស័ក៕

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន នៅខាងក្រោម ៖