រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានចេញសេចក្តីសម្រេច បន្តបិទសាលារៀនរួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងរដ្ឋ និងឯកជន ក៏ដូចជាទីតាំងកម្សាន្តនានា ១៤ថ្ងៃទៀត ដើម្បីបង្ការ និងទប់ស្កាត់ ជំងឺកូវីដ-១៩ ប៉ុន្តែអាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអំឡុងពេលនៃការដាក់ ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល១៤(ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១»។
សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ដែលត្រូវបានផ្អាកបណ្តោះអាសន្ន ១៤ថ្ងៃទៀតនោះ រួមមាន៖ សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ៕































