មនុស្ស ២,៥៣៨នាក់ និងយានយន្ត ៩០៣ គ្រឿង ត្រូវបានអប់រំ, ពិន័យ និងបញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៤ ខែសីហា

(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២,៥៣៨នាក់ទៀត និងយានយន្តចំនួន ៩០៣ គ្រឿង បានប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១១២៩ ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣៧.៣លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្ស ២៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។

នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលទទួលបាននៅព្រឹកនេះ។

ខាងក្រោមនេះជាសេចក្តីប្រកាស៖