មនុស្ស ១៨៦៨នាក់ និងយានយន្ត ៩៨៧ គ្រឿង ត្រូវបានអប់រំ, ពិន័យ និងបញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៨ ខែសីហា

(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១៨៦៨ នាក់ទៀត និងយានយន្តចំនួន ៩៨៧ គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៨៩៣ ករណី ព្រមទាំងបាន ធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ១៧.៥លានរៀលផងដែរ។

ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្ស ១៨៦៧នាក់ ត្រូវបានអប់រំ និង ពិន័យ និង១នាក់ទៀតត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។

នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅ ព្រឹកនេះ។
ខាងក្រោមនេះជាសេចក្តីប្រកាស៖