ក្រសួងសុខាភិបាលបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៥៥នាក់, ជាសះស្បើយ៣២៨នាក់, ស្លាប់ចំនួន១៣នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៥៥នាក់, អ្នកជំងឺចំនួន៣២៨នាក់ជា សះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៣នាក់។

គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៣,៥១០ នាក់, អ្នកជាសះស្បើយសរុបចំនួន៨៩,១១៤នាក់, ស្លាប់សរុបចំនួន១,៩១៦នាក់៕