ប៉ាគីស្ថានកំពុងព្រួយបារម្ភ ចំពោះសន្តិសុខតាមព្រំដែន ក្រោយតាលីបង់គ្រប់គ្រងអាហ្វហ្កានីស្ថាន

(អ៉ីស្លាម៉ាបាដ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ បញ្ជាក់ប្រាប់អោយដឹងថាក្រុមមន្ត្រីប៉ាគីស្ថានបានបង្ហាញក្ដីព្រួយបារម្ភ ចំពោះ ការគំរាមកំហែងផ្នែកសន្តិសុខ ពីសំណាក់ប្រទេសក្បែរខាង នោះគឺអាហ្វហ្កានីស្ថាន ខណៈក្រុមតាលី បង់កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី និងរក្សាស្ថិរភាពនៅក្នុងប្រទេស បន្ទាប់ពីការចាកចេញរបស់ កងទ័ពអាមេរិក និងកងទ័ពអង្គការ NATO។

បើតាមក្រុមមន្ត្រីប៉ាគីស្ថាន អ្វីដែលពួកគេបារម្ភ គឺខ្លាច ក្រែងថា ក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួនមួយចំនួនដូចជា ក្រុមតាលីបង់-ប៉ាគីស្ថាន នឹងឆ្លងព្រំដែនពី ប្រទេសអាហ្វហ្កានីស្ថាន ហើយបើកការវាយប្រហារណាមួយ នៅលើទឹកដីរបស់ប៉ាគីស្ថាន។

មន្ត្រីប៉ាគីស្ថានម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះយ៉ាង ដូច្នេះថា «ក្នុងរយៈពេលពីរទៅបីខែខាងមុខ គឺជាពេលវេលាមួយដ៏សំខាន់…. ទីក្រុងអ៊ីស្លាម៉ាបាដ ភ័យខ្លាច ចំពោះការកើនឡើងនៃការវាយប្រហារ ពីសំណាក់ក្រុមសកម្មប្រយុទ្ធនៅតាមបណ្ដោយ ព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ស្របពេលក្រុមតាលីបង់ កំពុងព្យាយាមបង្កើតរដ្ឋាភិបាល ថ្មី ក្រោយការដួលរលំនៃរដ្ឋាភិបាល ដែលគាំទ្រដោយលោកខាងលិច»។

គួរបញ្ជាក់ថា ប៉ាគីស្ថានជាប្រទេសមួយដែលគេជឿជាក់ថា បានផ្ដល់ការគំាទ្រយ៉ាងខ្លាំងដល់ ក្រុម តាលីបង់ ព្រោះជារឿយៗសហរដ្ឋអាមេរិក ក៏តែងតែចោទប្រកាន់ប៉ាគីស្ថានផងដែរថា បានផ្ដល់ ទីជម្រកលាក់ខ្លួនដល់មេដឹកនាំក្រុមតាលីបង់៕