ពិព័រណ៍ចិន-អាស៊ាន បង្កើតឱកាសភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់

នៅក្នុងសុន្ទរកថាគន្លឹះក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៧ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១០ ដល់១៣ ខែកញ្ញា ឆ្នាំ២០២១នៅទីក្រុងណាននីង ខេត្តគ័រងស៊ី ប្រទេសចិន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា៖ក្រោមកាលៈទេសៈថ្មី ចិននៅតែបន្តចាត់ទុកអាស៊ានជាអាទិភាពក្នុងវិស័យការទូតក្នុងតំបន់របស់ខ្លួន និងជាតំបន់សំខាន់ក្នុងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ផ្លូវមួយខ្សែក្រវាត់មួយដែលផ្តល់នូវការណែនាំសម្រាប់ពិព័រណ៍ចិន-អាស៊ានដើម្បីបម្រើដល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ(BRI )និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)។

ការរួមគ្នាស្ថាបនាខ្សែក្រវ៉ាត់និងផ្លូវគឺជាប្រធានបទនៃរាល់កម្មវិធីពិព័រណ៍ចិនអាស៊ាន(CAEXPO) ចាប់តាំងពីឆ្នាំ ២០១៤មក ។

ពី“ការ រួមគ្នាកសាងផ្លូវសូត្រសមុទ្រនាសតវត្សរ៍ទី ២១” ដល់“ ការកសាងខ្សែក្រវ៉ាត់និងផ្លូវ,ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល”នោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ រឹតតែមានភាពលេចធ្លោ ។

១៧ឆ្នាំដែល CAEXPO ត្រូវបានប្រារព្ធឡើងដោយជោគជ័យមិនត្រឹមតែជាសាក្សីបង្ហាញឱ្យឃើញពីរយុទ្ធសាស្ត្រដែល CAEXPO បានខិតខំប្រឹងប្រែងដើម្បីបម្រើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីវិធីដែល CAEXPO បម្រើសេវាកម្ម ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)យ៉ាងសកម្ម។

យោងតាមលោក វ៉ាង ឡី(Wang Lei អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន បានឱ្យដឹងថា៖ពិព័រណ៍ចិន-អាស៊ានបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវស្របតាមការផ្តួចផ្តើមគំនិតផ្លូវនិងខ្សែក្រវ៉ាត់៕