ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ៤១៦ នាក់ទៀត , ជាសះស្បើយ ៣៨៦ នាក់ និងស្លាប់ថ្មី ១២ នាក់ ។
ក្នុងនេះ ករណីឆ្លងសហគមន៍ ៣០៤ នាក់ , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ១១២ នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែកញ្ញា នេះ កម្ពុជា មានអ្នកឆ្លង សរុប ៩៣.៩២៦ នាក់, អ្នកជាសះស្បើយ ៨៩.៥០០ នាក់ និងអ្នកស្លាប់ ១.៩២៨ នាក់។ ករណីនាំចូល ពីក្រៅប្រទេស សរុប ១៥.៣៤៤ នាក់ ។
សូមអានសេចក្តីជូនព័ត៌មាន ដូចខាងក្រោម៖































