(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូន ដំណឹង ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដើម្បីឲ្យចូលរួមដាក់ ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ២០០ ០០០ ០០០ដុល្លារអាមេរិក សម្រាប់ខែតុលា ឆ្នាំ ២០២១នេះ។
តាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាបានញ្ជាក់ថា ការដេញថ្លៃនឹងធ្វើឡើងជាដំណាក់ កាលៗ ចំពោះការបរិច្ឆេទ និងទំហំទឹកប្រាក់ដេញថ្លៃជាក់ស្ដែង នឹងជូនដំណឹងនៅពេលក្រោយ ទៀត។តាមធនាគារជាតិនៃកម្ពុជា ការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារ គឺដើម្បីរក្សាស្ថិរភាពប្រាក់រៀល និងប្រាក់ដុល្លារលើទីផ្សារ។
យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាសូមរក្សាសិទ្ធ ក្នុងការកែសម្រួលទំហំ ទឹកប្រាក់សរុបដាក់ឲ្យដេញថ្លៃ ទៅតាមស្ថានភាពទីផ្សារជាក់ស្ដែង៕

































