សហរដ្ឋអាមេរិក និងប្រទេសរុស្ស៉ី ចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីគូសបញ្ជាក់ពីភាពច្បាស់ លាស់ និងល្អិតល្អន់ក្នុងការគ្រប់គ្រងអាវុធ

 (វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ គឺសហរដ្ឋអាមេរិក និងរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានគូសបញ្ជា ក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា ប្រទេសទាំងពីរ បានបើកកិច្ចពិភាក្សាប្រកបដោយភាពច្បាស់ លាស់ និងល្អិតល្អន់នៅក្នុងកិច្ចប្រជុំលើកទី ២ ដែលមានគោលដៅបន្ធូរបន្ថយភាពតានតឹង រវាង មហាយក្សនុយក្លេអ៊ែរទាំង ២ និងអនាគតនៃការគ្រប់គ្រងអាវុធ។

នៅក្នុងជំនួបជាលើកទី ២ រៀបចំឡើងក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះ សហរដ្ឋអាមេរិក និងរុស្ស៊ីក៏បានឯកភាពគ្នាផងដែរថា នឹងបង្កើតក្រុមការងារចំនួន ២ ដែលនឹង កោះអញ្ជើញភាគីទី ៣ ឱ្យចូលរួមក្នុងកិច្ចប្រជុំបន្ទាប់់។ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់នៃការរៀបចំ កិច្ចប្រជុំមានភាគីទី ៣ ចូលរួមដូចបានលើកឡើងនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិក និងរុស្ស៊ីមានអាវុធនុយក្លេអ៊ែរតំណាងឱ្យ ៩០ភាគរយ នៃអាវុធ នុយក្លេអ៊ែរសរុបនៅលើពិភពលោក។ កាលពីថ្ងៃមិថុនា កន្លងទៅ លោកប្រធានាធិបតី ចូ បៃដិន និង លោកប្រធានាធិបតី ពូទីន ក៏ធ្លាប់ជួបពិភាក្សាក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសផងដែរ ជាទីដែល​មេដឹកនាំកំពូលទាំង ២ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង គ្រប់អាវុធនុយក្លេអ៊ែរនៅ ពេលអនាគត៕