គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែតុលាម្សិលមិញ ស្លាប់៧នាក់ និងរបួស១៩នាក់


 (ភ្នំពេញ)៖  តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទទួលបាន នៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២១ម្សិលមិញ គឺមានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចំនួន១៤ករណី បណ្តាល ឲ្យមានអ្នកស្លាប់ចំនួន៧នាក់ និងរបួសចំនួន១៩នាក់។

របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអោយដឹងថទៀតថា ជាទូទៅគ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា កើតឡើងដោយមូលហេតុ៖ ល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិនគោរពសិទ្ធិ៕