(ភ្នំពេញ)៖ យោងតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើង ចំនួន៩ ករណី ហើយបណ្តាលឲ្យមានមនុស្សស្លាប់៤នាក់ និងអ្នករបួសចំនួន ១៤នាក់។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអោយដឹងទៀតថា ជាទូទៅគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជាកើតឡើងដោយមូលហេតុ៖ ល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិន គោរពសិទ្ធិ៕
































