(ក្លាសហ្គូវ)៖ តាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអោយដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសថាប្រទេសរបស់លោកនឹងសម្រេចឱ្យបាននូវគោលដៅ អព្យាក្រឹតកាបោននៅត្រឹម ឆ្នាំ២០៧០។
លោក ម៉ូឌី ធ្វើការប្រកាសបែបនេះនាឱកាសចូលរួមក្នុងសន្និសីទកំពូលស្ដីពីការប្រែប្រួល អាកាស ធាតុ COP26 ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង ក្លាសហ្គូវ (Glasgow)។ ថ្លែងនៅចំពោះមុខមេដឹកនាំមកពីច្រើនជាង១២០ប្រទេស លោក ម៉ូឌីបានបញ្ជាក់ដូច្នេះថា «នៅត្រឹម ឆ្នាំ២០៧០, ឥណ្ឌានឹងសម្រេចឱ្យបាន នួវការគោលដៅអព្យាក្រឹតកាបោន»។ លោកបន្ថែមទៀតថាឥណ្ឌាក៏នឹងបង្កើនផងដែរនូវគោលដៅឆ្នាំ២០៣០ ក្នុងការប្រើប្រាស់ថាមពល មិនមែនឥន្ធនៈ ផូស៊ីល ដោយផ្ដោតសំខាន់លើថាមពលពន្លឺព្រះអាទិត្យ ឬសូឡាពី៤៥០ ដក់៥០០ ហ្គីហ្កាវ៉ាត់ (gigawatts)។
សូមបញ្ជាក់ថា ក្រុមមន្ត្រីដែលបានចូលរួមដែលបានចូលរួមក្នុងសន្នីសីទ COP26 បានបង្ហាញការ គាំទ្រដល់ការសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅឆ្នាំ២០៣០ ប៉ុន្តែពួកគេមានការភ្ញាក់ ផ្អើលជាខ្លាំងចំពោះគោលដៅឆ្នាំ២០៧០របស់ឥណ្ឌា។ ប៉ុន្តែយ៉ាងណា ពួកគេនៅតែសង្ឃឹមថាឥណ្ឌា នឹងដើរតាម ផែនការនេះ៕

































