(សិង្ហបុរី)៖ តាមទីភ្នាក់ងារ Bloomberg ចេញផ្សាយបានអោយដឹងថា ប្រទេសសិង្ហបុរីកំពុងព្យា យាមពង្រឹងខ្លួនឯង ឱ្យក្លាយជាតួអង្គដ៏សំខាន់មួយសម្រាប់ អាជីវកម្ម ពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ ខណៈដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុនានានៅជុំវិញពិភពលោក ប្រឹងប្រែងស្វែងរកវិធីសាស្រ្តនានាដើម្បី ដោះស្រាយជាមួយវិស័យហិរញ្ញវត្ថុ ដែលរីកចម្រើនយ៉ាង ឆាប់រហ័សនេះ។ ទីភ្នាក់ងារ Bloomberg បានរាយការណ័ដោយដកស្រង់សំដីលោក Ravi Menon នាយកគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុសិង្ហ បុរី (MAS) ដែលជានិយតករធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុរបស់សិង្ហបុរីថា៖ «យើងគិតថា វិធី សាស្រ្តប្រសើរបំផុតមិនមែនដើម្បីទប់ស្កាត់ ឬហាមឃាត់អ្វីទាំងនេះទេ»។លោក Menon ថ្លែងទៀតថា ជំនួសមកវិញ អាជ្ញាធរ MAS កំពុងដាក់ឱ្យអនុវត្ត “បទប្បញ្ញត្តិដ៏ខ្លាំងមួយ” ដូច្នេះក្រុមហ៊ុនដែលឆ្លើយ តបទៅនឹងលក្ខខណ្ឌតម្រូវរបស់ MAS និងដោះស្រាយបានហានិភ័យធំៗបាន អាចប្រតិបត្តិការ បាន។ ប្រទេសផ្សេងទៀតចាត់វិធានការខុសគ្នាចំពោះរូបិយប័ណ្ណគ្រីបតូ។ ចិនបានបង្ក្រាបសកម្មភាពដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណនេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជប៉ុនត្រឹម តែអនុញ្ញាតឱ្យមានមូលនិធិវិនិយោគគ្រីបតូប៉ុណ្ណោះ ខណៈដែលប្រទេសអែលសាល់វ៉ាឌ័រចាត់ទុក រូបិយប័ណ្ណ Bitcoin ថាជារូបិយប័ណ្ណស្របច្បាប់។ នៅសហរដ្ឋអាមេរិកវិញ បើទោះជាមានជម្រើស ច្រើន សម្រាប់ការវិនិយោគលើប្រភេទទ្រព្យសកម្មដែលរីកចម្រើនឆាប់រហ័សក្តី ក៏និយ័តករនៅតែ មានក្តីបារម្ភចំពោះរូបិយប័ណ្ណឌីធីថលនេះ។
លោក Menon ដែលបម្រើការងារនៅអាជ្ញាធរ MAS អស់រយៈពេលប្រហែល ១០ឆ្នាំមកហើយនោះ បានបន្តថា៖ «ជាមួយនឹងសកម្មភាពផ្អែកលើគ្រីបតូ វាជាការវិនិយោគលើអនាគត ដែលមិនមានភាព ច្បាស់លាស់នៅពេលនេះ។ ប៉ុន្តែបើមិនលេងហ្គេមនេះទេ ខ្ញុំគិតថា សិង្ហបុរីប្រឈមនឹងការដែលត្រូវ បានគេទុកចោល។ ការចូលលេងហ្គេមមុនគេ មានន័យថា យើងអាចចាប់ផ្តើមបានមុនគេ ហើយយល់ ដឹងប្រសើរជាងគេអំពីអត្ថប្រយោជន៍សក្តានុពលរបស់វា ព្រមទាំងហានិភ័យរបស់វាផងដែរ»។
ហានិភ័យមានកម្រិតខ្ពស់សម្រាប់ប្រទេសដែនកោះមួយនេះ ដែលទទួលបានឈ្មោះថាជាមជ្ឈ មណ្ឌលហិរញ្ញវត្ថុពិភពលោករួចហើយនោះ តែលោក Menon បានបន្តថា សិង្ហបុរីអាចបង្កើនការ ការពាររបស់ខ្លួនប្រឆាំងនឹងហានិភ័យនានា រួមទាំងលំហូរខុសច្បាប់ផងដែរ។
ដោយសំដៅដល់សេវាអនឡាញជំនាន់ទី៣ លោកថ្លែងថា បុរីរដ្ឋមួយនេះ «ចាប់អារម្មណ៍លើការ អភិវឌ្ឍបច្ចេកវិទ្យាគ្រីបតូ ការស្វែងយល់ពី Blockchain កិច្ចសន្យាឆ្លាតវៃ និងការរៀបចំខ្លួនឯង សម្រាប់ពិភព Web 3.0»។
សិង្ហបុរីមិនមែនជាប្រទេសតែមួយ ដែលមានមហិច្ឆិតាលើរូបិយប័ណ្ណគ្រីបតូនេះ។ ទីក្រុងមៃអាមី ប្រទេសអែលសាល់វ៉ាឌ័រ ប្រទេសម៉ាល់តា ទីក្រុង Zug នៃប្រទេសស្វីស ក៏កំពុងប្រឹងប្រែងឱប ក្រសោបរូបិយប័ណ្ណឌីជីថលនេះផងដែរ។ នេះបើយោងតាមទីភ្នាក់ងារ Bloomberg៕

































