(ប៉ារីស)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រាប់អោយដឹងថា ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃពុធសប្ដាហ៍នេះបានផ្ដល់ មេដាយកិត្តិយសលំដាប់ថ្នាក់ខ្ពស់បំផុត «The Grand Cross of the Legion of Honour» ដល់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល (Angela Merkel) ក្នុងអំឡុងពេលនៃការបំពេញដំណើរទស្សនកិច្ចលាគ្នា លើកចុងក្រោយ របស់លោកស្រីមកកាន់ប្រទេសបារាំង។
វិមានប្រធានាធិបតីបារាំង អេលីសេ (Elysee) បានប្រកាសថា ការបំពេញដំណើរទស្សនកិច្ចលាគ្នា លើកចុងក្រោយរបស់លោកស្រី Angela Merkel ទៅកាន់ទីក្រុង បូណ (Beaune) នៃប្រទេស បារាំង ត្រូវបានធ្វើឡើង បន្ទាប់ពីការបំពេញកិច្ចការងារ ប្រកបដោយផ្លែផ្កាអស់ជាច្រើនឆ្នាំ រវាង ប្រធានាធិបតី និងអធិការបតីអាល្លឺម៉ង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបារាំង-អាល្លឺម៉ង់។
វិមាន Elysee បានបន្ថែមថា «ដឹ ហ្គ្រែនដ៍ ក្រូស អូហ្វ ដឹ លីជែន អូហ្វ អរណឺ» (The Grand Cross of the Legion of Honour) គឺជាមេដៃកិត្តិយសខ្ពស់បំផុត ដែល «តំណាងឲ្យភាពរឹងមាំនៃមិត្តភាពបា រាំង-អាល្លឺម៉ង់ ដែលត្រូវបានថែរក្សាដោយលោកស្រី Angela Merkel»៕

































