ក្រុងតាខ្មៅ៖ ប្រជាពលរដ្ឋ ជាច្រើននាក់បាននិយាយថា ពួកគេ រស់នៅក្នុង សង្កាត់ដើម មៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សព្វថ្ងៃ មានសេចក្តីសុខណាស់ បើទោះបី មានជំងឺកូវិដ-19 រាត្បាតយ៉ាងណា ក៏ដោយចុះ។ ការអះអាងនេះ បន្ទាប់ពីអនុវត្តយ៉ាងភ្ជាប់ភ្ជួន នូវគោលការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល។

ដូចគ្នានេះដែរ លោក សេង វុទ្ធី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើមមៀនក្រុងតាខ្មៅបានមានប្រសាសន៍ថា៖ សង្កាត់ គឺជា ឈ្មោះ សង្កាត់១ ក្នុងចំណោម សង្កាត់ទាំង១០ នៃទីក្រុងតាខ្មៅ ខេត្តកណ្តាល សង្កាត់នេះ គឺ៖មានភូមិ ចំនួន៦ ភូមិ និងមានប្រជាពលរដ្ឋរស់នៅចំនួន ៣០២៤គ្រួសារ ស្មើរនិង ១៤០០៦នាក់ ក្នុងនោះ យុវជនដែលគ្រប់អាយុ បោះឆ្នោត មានចំនួន ១០២៧១នាក់។
ហើយប្រជាពលរដ្ឋ ទាំងអស់រស់នៅយ៉ាង សុខ សាន្ត ពុំដែលមាន ឬ មានអំពើហិង្សា ធំដអ្វីកើតឡើងឡើយ។

លោក សេង វុទ្ធី នាយប៉ុស្តិ៍ រដ្ឋបាលសង្កាត់ ដើម មៀន បានមៀនប្រសាសន៍ បន្តទៀតថា
នៅក្នុងមូលដ្ឋាន របស់ នៅពេលមាន បទល្មើស អ្វីមួយ កើតឡើង លោក តែងតែដឹកនាំ កម្លាំងនគរបាលប៉ុស្តិ៍ រួមសហការ ជាមួយ
ជាមួយ និង កម្លាំងប្រជាការពារភូមិ បានចុះទៅ បង្ក្រាបបានភ្លាមៗទាន់ពេលវេលា។
លោក សេង វុទ្ធី បានបន្ថែមថា៖ បើទោះបីយ៉ាងនេះក៏ដោយចុះ លោក នៅតែខិតខំ អនុវត្តតាម កំណែទម្រង់ របស់ រាជរដ្ឋាភិបាល កម្ពុជា សម្រេចកែលម្អលក្ខណសម្បត្តិគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មាន៧ចំណុច
សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទោះបីមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងកៀរគរឲ្យមានការចូលរួមគាំទ្រកាន់តែច្រើនថែមទៀត រាជរដ្ឋាភិបាលសម្រេចកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងលើកកម្រិតគោលនយោបាយនេះជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណង និងសំណូមពរ ដូចខាងក្រោម៖

ទី១-បន្តកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឲ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។
ទី២-កសាងបានជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយបំផុសឲ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ច ពីវិស័យសាធារណៈ វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សូមជម្រាបថា លក្ខណសម្បត្តិរបស់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានដូចជា ៖
ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
ទី៥-ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

មិនតែប៉ុណ្ណោះ លោក សេង វុទ្ធី បានបង្កើតក្រុមការងារជាមួយ រដ្ឋបាលសង្កាត់ អប់រំផ្សព្វផ្សាយ អោយប្រជាពលរដ្ឋទាំងអស់ បង្កើនការការពារខ្លួន ដោយពាក់ម៉ាស បាញ់អាលកុល ជែល និង រក្សាគម្លាត ដើម្បីការពារខ្លួនពីជំងឺ កូវិដ -19 និងអនុវត្តតាម គោលការរបស់ក្រសួងសុខាភិបាលនូវ ៣កុំ ៣ការពារ ផងដែរ ៕ ដោយ អឹម មុន្នីចិន្តា































