ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ប្រគល់សម្ភារអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ១៩ ជូនមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធីប្រគល់សម្ភារផ្សព្វផ្សាយអប់រំសុខភាពស្តីពី ការទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩ រួមមាន៖ អាវយឺត ផ្ទាំងបដា និងស្ទិក គឺរូបភាពផ្ទាំងធំ (Poster) សម្រាប់យុទ្ធ នាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩» សម្រាប់អប់រំ ផ្សព្វផ្សាយនៅថ្នាក់រាជធានី-ខេត្ត នៅមជ្ឈមណ្ឌលជាតិកម្ពស់សុខភាព របស់ក្រសួងសុខាភិបាល។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការ អប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារ ណៈ រួមទាំងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នៅមជ្ឈមណ្ឌលជាតិលើកកម្ពស់ សុខភាព ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទោះបីជាបរិបទនៃការរីករាលដាលពីជំងឺកូវីដ១៩ នៅទូទាំងពិភពលោកនាពេលនេះកំពុងវិលត្រឡប់ ទៅភាពល្អប្រសើរវិញបន្តិចក្តី ក៏រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅតែបន្តផ្សព្វផ្សាយ និង អប់រំដល់ប្រជាពលរដ្ឋឱ្យបន្តការការពារខ្លួនពីជំងឺកូវីដ១៩ ដើម្បីជំរុញឱ្យបាននូវការចូលរួម របស់ បុគ្គល គ្រួសារ សហកមន៍ ក្នុងការរួមចំណែកទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺនេះដល់ខ្លួន និង ក្រុមគ្រួសារត្បិតជំងឺដ៏កាចសាហាវមួយនេះពុំទាន់រលាយបាត់ពីពិភពលោកយើងទាំងស្រុងនៅឡើយ។ ថ្លែងក្នុងឱកាសពិធីប្រគល់នូវសម្ភារផ្សព្វផ្សាយនេះផងដែរ លោកជំទាវ ឱ វណ្ណឌីន បានថ្លែង អំណរគុណយ៉ាងជ្រាវជ្រៅដល់ថ្នាក់ដឹកនាំកក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងបុគ្គលិកក្រុមហ៊ុនដែល បានជួយចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយបានឧបត្ដម្ភជា សម្ភារអប់រំផ្សព្វផ្សាយជូនដល់ក្រសួងសុខាភិបាល។ លោកលោកជំទាវ បានលើកឡើងថា សម្ភារ ទាំងអស់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ ជួយផ្សព្វផ្សាយបន្ដ ក៏ដូចជាការរំលឹកជូនដល់ សាធារណៈជន បន្ដអនុវត្ដវិធានការ «៣ការពារ និង៣កុំ» ទោះជាស្ថានភាពជំងឺកូវីដ១៩ នៅ ប្រទេសកម្ពុជា មានភាពល្អប្រសើរជាងមុនក្ដី។

ជាមួយគ្នានេះដែរ លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់បុគ្គលគ្រប់រូប គ្រួសារ សហគមន៍ និង ស្ថាប័នឯកជនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបើកដំណើរការសង្គម និងសេដ្ឋកិច្ច តាមគន្លងប្រតីភាពថ្មីដោយម្នាក់ៗ ទទួលខុសត្រូវក្នុងការអនុវត្តទម្លាប់រស់នៅថ្មី តាមការណែនាំរបស់ ក្រសួងសុខាភិបាល។

លោកលោកជំទាវ បានជូនពរដល់ដឹកនាំកក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងបុគ្គលិកក្រុមហ៊ុនឱ្យជួប ប្រទះតែសេចក្ដីសុខ និងជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា៕