សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយក្រៃលែងចំពោះ មរណភាព ឯកឧត្តម បណ្ឌិត ងួន ញិល អនុប្រធានទី១នៃរដ្ឋសភា


(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ និងសោកស្ដាយក្រៃលែង ចំពោះមរណភាពរបស់កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១នៃរដ្ឋសភាជាតិ នៅ ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។

សាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ថា៖ «មរណភាពរបស់ ឯកឧត្ដមកិត្តិនីតិ កោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់បិតា ជីតា ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ដែលក្នុង មួយជីវិត របស់ឯកឧត្ដមបានពលិកម្មជាច្រើន បូជាទាំងកម្លាំងកាយចិត្ត ជម្នះរាល់ឧបសគ្គនានា ក្នុង ការឃុំគ្រងថែរក្សាក្រុមគ្រួសារពោរពេញដោយភាពកក់ក្ដៅ។ លើសពីនេះទៅទៀតមរណភាពរបស់ កិត្តិនីតិកោសលបណ្ឌិត ងួន ញិល ពិតជាការបាត់បង់ដ៏ធំធេង នូវឥស្សរជននយោបាយឆ្នើមមួយ រូបរបស់កម្ពុជា ធ្លាប់មានគុណបំណាច់ក្នុងការចូលរួមចំណែកកសាងជាតិមាតុភូមិ រហូតសម្រេចបាន ស្នាដៃជាច្រើន ក្នុងការងារពង្រឹងនីតិរដ្ឋ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ដែលពិតជាមិនអាចកាត់ ថ្លៃបានឡើយ»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យដួង វិញ្ញាណក្ខន្ធសព កិត្តិនីតិកោសលបណ្ឌិត ងួន ញិល បានទៅកាន់សុគតិភព កុំបីឃ្លៀង ឃ្លាតឡើយ៕